KH EMPIRE

ការិយាល័យគាំពារបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកជីក្រែង ចុះពិនិត្យទីតាំងជីកអាចម៍ដីមួយកន្លែង

ថ្ងៃទី ១៨ មីនា មន្ត្រីជំនាញក្នុងការិយាល័យបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកជីក្រែងចុះពិនិត្យទីតាំងគម្រោងស្នើសុំធ្វើអាជីវកម្មសិប្បកម្មធនធានជីកយកអាចម៍ដី ចំនួន១កន្លែង របស់ឈ្មោះ ហ៊ីង ប្រាក់ ដែលស្ថិតនៅភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង។ ជាលទ្ធផល៖ ១)ទីតាំងគម្រោងស្នើសុំជាដីស្រែ និងនៅជុំវិញជាដីស្រែ ២)ទីតាំងគម្រោងស្នើសុំមិនស្ថិតនៅក្នងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ឬតំបន់ទីទួលបុរាណដ្ឋានទេ ៣)ទីតាំងស្នើសុំជាដីកម្មសិទ្ធិឯកជន មិនទាន់បានធ្វើអាជីវកម្មធនធានរ៉ែនៅឡើយទេ។

មន្ត្រីជំនាញបានណែនាំ៖ មិនត្រូវធ្វើអាជីវកម្មធនធានរ៉ែ មុនពេញទទួលបានកិច្ចសន្យាការពារបរិស្ថាន ដែលមានការឯកភាពពីមន្ទីរបរិស្ថានខេត្ត ម្ចាស់គម្រោងត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន សម្រាប់គម្រោងអាជីវកម្មធនធានរ៉ែមិនត្រូវដុតសំរាម សំណល់ប្លាស្ទីកសំណល់រឹងនៅទីតាំងគម្រោងជាដាច់ខាត ៕

Exit mobile version