KH EMPIRE

ប្រទះឃើញទីតាំងឈូសឆាយដីព្រៃថ្មីមួយកន្លែង ស្ថិតភូមិស្វាយដំណាក់ចាស់ ឃុំរមទម និងមួយកន្លែងទៀត ស្ថិតភូមិតាសែង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី តែជនល្មើសគេចខ្លួន

ក្រោមបទបញ្ជារបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងផែនការយុទ្ធសាស្ត្រការពារសម្បត្តិធម្មជាតិ ទាំងព្រៃឈើ ទាំងសត្វព្រៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក ប្លង់សារិទ្ធ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការងររំចេក និងស្នាក់ការរងអូរពោធិ៍ចំនួន០៤នាក់ ចុះល្បាតព្រៃមកដល់ចំណុចភ្នំចង្ហាន់ និយាមកាលេ៤៨៥៣២៧-១៤៧៣២៨០ បានជួបទីតាំងឈូសឆាយដីព្រៃថ្មីមួយកន្លែងមានទំហំប្រមាណ ១ហិកតា មិនជួបជនប្រព្រឹត្តបទល្មើស ទីតាំងស្ថិតនៅក្នុងភូមិស្វាយដំណាក់ចាស់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

កម្លាំងបន្តល្បាតមកដល់ចំណុចអូរព្រះព្រិច និយាមកាលេខ ៤៧៩២៤៥-១៤៧៤៩៥៥ បានដកហូតអាវុធកែឆ្នៃចំនួន០១ដើម(កាប៊ិន) នៅក្នុងរោងចំការបន្តល្បាតមកមុខទៀត នៅចំណុចដដែលនិយាមកាលេខ ៤៨០០២៨-១៤៧៦៧៤៤ បានជួបទីតាំងឈូសឆាយភ្ជួរដីព្រៃថ្មីមួយកន្លែងមានទំហំប្រមាណ ១,៥ហិតា មិនជួបជនប្រព្រឹត្តបទល្មើស ទីតាំងស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ វត្ថុតាងអាវូធកែឆ្នៃ(កាប៊ិន)ចំនួន០១ដើមយកមករក្សាទុកនៅទីចាត់ការកណ្តាលដែនជម្រកសត្វព្រៃបឹងពែរ ៕

Exit mobile version