KH EMPIRE

ជនសង្ស័យទាំង ៦នាក់កាប់ទន្ទ្រានដីព្រៃ ត្រូវឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ

ថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំនៅស្នាក់ការអូរកក់ ចំនួន០៤នាក់ ចុះល្បាតចំណុច ចំការដំឡូង តាតាន់ និយាមកាលេខ ៥០៤២៨២- ១៥៤២៨២៨ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតបាន ដុំឆក់ត្រី ចំនួន០២គ្រឿង បន្តល្បាតដល់ចំណុច ដំរីចាក់ និយាមកាលេខ ៥០៣២១៤-១៥៤៤៤២០ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បន្ទាប់មកជួបប្រទះមនុស្សមួយក្រុម មានគ្នា ០៦នាក់ កំពុងធ្វើសកម្មភាព កាប់គាស់ រុករាន ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទិ្ធ ហើយដកហូតបាន គោយន្តកន្ត្រៃ ចំនួន០១គ្រឿង កាំបិតផ្គាក់ ចំនួន០៧ដើម និងរណារយន្ត ចំនួន០១គ្រឿង ចំណែកឯជនសង្ស័យទាំង ៦នាក់បានធ្វើការឃាត់ខ្លួន នឹងបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះវិហារ ៕

 

Exit mobile version