KH EMPIRE

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយ ក្រុមប្រឹក្សាឃុំឆែបពីរ និងនគរបាលរដ្ឋបាលការពារ ព្រំដែនគោគ១០៥ ចុះល្បាតប្រទះឃើញដីព្រៃទើបកាប់ទន្ទ្រានដ្មីមួយកន្លែង ក្នុងសហគមន៏ព្រៃតាមូង

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក មាស ញឹម ជាអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រះរការ ឆែប សហការជាមួយក្រុមប្រឹក្សាឃុំឆែបពីរ មេភូមិគុណភាពពីរ នគរបាលរដ្ឋបាលការពារ ព្រំដែនគោគ១០៥ មន្ត្រីឧទ្យានុរក្សប្រចាំការ ស្នាក់ ការរងទួលថ្មកែវ សរុបចំនួន១២នាក់បានចុះទៅ បង្ក្រាបបទល្មើសទន្ទ្រាន រានយកដីព្រៃដោយខុស ច្បាប់ ក្នុងសហគមន៏ព្រៃតាមូងដែលទើប ផ្ទេរពីមន្ទីរ កសិកម្មចូលមកជាការគ្រប់គ្រងដោយមន្ទីរបរិស្ថាន ស្ថិតក្នុងភូមិគុណភាពមួយ ឃុំឆែបពី ស្រុកឆែប ខេត្តព្រះវិហារ ៕

Exit mobile version