KH EMPIRE

តំបន់រ៉ាមសារទន្លេឆ្មារ ! ពួកល្មើសឆក់ត្រីរត់គេចខ្លួន បន្សល់ឿបករណ៍ក្រោយមន្ត្រីឧទ្យានុរក្សចុះល្បាតនៅចំណុចបឹងទីពោ

ស្នាក់ការដូនស្ដើង លោក ស៊ុ ប៉ូច អនុប្រធានការិយាល័យអភិរក្សតំបន់ការពារធម្មជាតិ បានដឹកនាំមន្ត្រីឧទ្យានុរក្សចុះល្បាតដល់បឹងទីពោចំណុចUTM424851-1424148 នៅក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ប្រទះឃើញបទល្មើស នេសាទមួយកន្លែង(ឆក់ត្រី) កម្លាំងមន្ត្រីឧទ្យានុរក្សទៅដល់ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនូវវត្ថុតាងដូចជា អាគុយចំនួន៤គ្រឿង ម៉ាកJP40អំពែចំនួន៣ ម៉ាក LONG 40 អំពែចំនួន១ ដុំឆក់ត្រីចំនួន ៤គ្រឿង ដងឆក់ចំនួន៤គូ និងប្រលែងត្រីចម្រុះចំនួន៥ គីឡូក្រាម ៕
សកម្មភាពនេះកើតឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ៕

Exit mobile version