KH EMPIRE

ដើមដំឡូង ៤.០០០ ដើម បម្រុងដាំលើដីដុតកាប់រាន ត្រូវស្នាក់ការរងអូរក្រពើ និងស្នាក់ការរងភ្នំជី ស្នាក់ការរងអូរផ្អាវ កម្ទេចចោល

ស្នាក់ការរងអូរក្រពើសហការជាមួយស្នាក់ការរងភ្នំជី ស្នាក់ការរងអូរផ្អាវ ចុះល្បាតដល់តំបន់ភ្នំត្រពាំងប្រើសចំណុចUTM570571-1422596 បានប្រទះឃើញការកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែង បន្តពីចម្ការចាស់ប្រហែល១ហិកតា និងបានកម្ទេចចោលដើមដំឡូងដែលជ្រុំលើដីចំការថ្មីចំនួនប្រហែល៣០០០ដើម ។

បន្ទាប់មកបន្តល្បាតដល់តំបន់អូរឃ្មងចំណុចUTM572910-1421406 អូរខ្លែងពណ៌UTM572485-1423420ក្នុង បានប្រទះឃើញការកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែងបន្តពីចម្ការចាស់ប្រហែល ១១ហិកតា និងបានកម្ទេចចោលដើមដំឡូងដែលជ្រុំលើដីចំការថ្មីចំនួនប្រហែល៤០០០ដើម ពេលកម្លាំងមន្ត្រីឧទ្យានុរក្សទៅដល់ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនូវម៉ាស៊ីនរណាយន្តចំនួន១គ្រឿង នឹងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់តាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។វត្ថុតាងរក្សាទុកនៅស្នាក់ការរងអូរក្រពើ ៕

Exit mobile version