KH EMPIRE

ឧទ្យានុរក្សការិយាល័យឧទ្យានជាតិ និងកងរាជអាវុធហត្ថ កម្ទេចរថយន្តច្នៃរ៉េវ ១ គ្រឿងដែលបម្រុងដឹកអនុផលព្រៃឈើ

ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ លោក អាត សាវឿន ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោមបានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មេីសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖
-UTM០២៩០១៤០-១៣៧២៤៥០ក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុស ចំណុចអូរក្បាលខ្ទីង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមកាងារ បានជួបប្រទះឃើញរថយន្តឆ្នៃរ៉េវចំនួន០១គ្រឿងបានឡើងទៅបំរុងដឹកយកផលអនុផលធនធានធម្មជាតិ។ ការសម្រេចរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកម្ទេចចោលរថយន្តឆ្នៃរ៉េវនេះនៅហ្នឹងកន្លែង ៕

Exit mobile version