KH EMPIRE

ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ស្នាក់ការល្បាតឆាយអារ៉ែង ដោះអន្ទាក់ដាក់សត្វព្រៃបាន ២១ ខ្សែ

នៅពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន កំពុងបង្កើនកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ពួកខិលខូចមួយចំនួនតូច នៅតែគឃ្លើន ចូលមកដុតបំផ្លាញព្រៃឈើយកដីធ្វើកម្មសិទ្ធិ និងរាយអន្ទាក់យកសត្វព្រៃ ដោយគ្មានគិតការពិចារណា ។

នៅថ្ងៃទី ២២ ខែមីនា កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៣៤៤៤៤-១២៨៥៧៧៦) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២១ខ្សែ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ល្បាតឆាយអារ៉ែង ៕

Exit mobile version