KH EMPIRE

តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៃការិយាល័យឧទ្យានជាតិ បានរកឃើញស្មៅសមុទ្រ ៤ ប្រភេទ

នៅថ្ងៃទី ២២ មីនា លោក សន កក្កដា មន្ត្រីឧទ្យានុរក្ស បានចូលរួមសហការជាមួយអង្គការ Fauna and Flora ដឹកនាំលោកស្រី ទឹក ហួតវឌ្ឍនា ប្រធានការិយាល័យអភិរក្សតំបន់ឆ្នេរ នៃក្រសួងបរិស្ថាន ចុះត្រួតពិនិត្យស្មៅសមុទ្រនៅតំបន់ជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដោយមានអ្នកចូលរួមពី អង្គការ Fauna and Flora មន្ត្រីនាយកដ្ឋានតំបន់ឆ្នេរ, មន្ត្រីរដ្ឋបាលជលផល មន្ត្រីឧទ្យានុរក្សខេត្តកំពត់ មន្ត្រីឧទ្យានុរក្សខេត្តកោះកុង ។ ក្នុងការចុះសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានរកឃើញស្មៅសមុទ្រចំនួន ៤ប្រភទមានដូចជា៖ ស្មៅល្មិច, ស្មៅស្លឹកកាក់ Hb និង Hm ៕

Exit mobile version