KH EMPIRE

ដីដុតព្រៃទំហំ ១,៥០ហិកតា ស្នាដៃអញ្ញាតជននៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ កម្លាំងកំពុងស្រាវជ្រាវរកមុខមកផ្ទន្ទាទោស

សកម្មភាពថ្ងៃទី ២២ មីនា មន្រ្ដីឧទ្យានុរក្សក្រុមល្បាតទី១ នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ចំនួន០៧នាក់ ប្រើប្រាស់ម៉ូតូចំនួន៧គ្រឿង បានចុះល្បាតដល់ចំណុចខាងកើតវត្តព្រះក្រាល UTM0405700-1495831 ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីភ្លើងឆេះព្រៃ០១កន្លែង លើទំហំផ្ទៃដីប្រមាណជា១,៥០ហិកតា បង្កឡើងដោយអញ្ញាតជន មន្រ្ដីជំនាញបានកសាងសំណុំរឿង ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធី និង បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន០៥សន្លឹក និងសរសេរពាក្យ “កុំ” តាមដើមឈើចំនួន៥ពាក្យ ៕

Exit mobile version