KH EMPIRE

មន្ត្រីការិយាល័យគាំពារបរិស្ថាន សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើបង្កក្លិនស្អុយ នៅសង្កាត់សៀមរាប

មន្ត្រីជំនាញក្នុងការិយាល័យចំនួន០២នាក់ បានសហការជាមួយមន្រ្តីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ រដ្ឋបាលក្រុងសៀមរាប អាជ្ញាធរសង្កាត់សៀមរាប លោកមេភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប ចុះពិនិត្យទីតាំងដែលបង្កក្លិនស្អុយចេញពីទីតាំងចិញ្ចឹមក្រពើរបស់លោក សាយ គិមសិក ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤ ។

ជាលទ្ធផលនៃការចុះពិនិត្យក្រុមការងារបានណែនាំដល់ម្ខាស់កសិដ្ឋាន ១.ត្រូវសម្អាតទីតាំងជាប្រចាំដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងបំបាត់ក្លិន។ ២.ត្រូវផ្លាស់ប្តូរទឹកឲ្យបាន០៣ដងក្នុងរយៈពេលមួយខែ ។ ៣.ម្ចាស់យល់ព្រមអនុវត្តតាមមតិណែនាំរបស់ក្រុមការងារ ៕

Exit mobile version