KH EMPIRE

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយ W.A រឹបអូសម៉ាស៊ីនកាត់ស្មៅ ១ គ្រឿង រណាយន្តធំ ១ គ្រឿងពីអញ្ញាតជន

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A)ចុះល្បាត៖
+ភូមិសាស្រ្ត លើភ្នំច្រកចង្អៀត និយាមកា 0288753-1387908 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានដកហូតម៉ាស៊ីនកាត់ស្មៅចំនួន ១គ្រឿង(ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។

+ភូមិសាស្រ្ត លើភ្នំច្រកចង្អៀត និយាមកា 0287921-1385303 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានដកហូតរណាយន្តធំចំនួន ១គ្រឿង(ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ៕

Exit mobile version