KH EMPIRE

ដីកាប់រានព្រៃទំហំ ១ ហិកតា ត្រូវមន្ត្រីឧទ្យានុរក្សប្ញស្សីជ្រុំថ្មបាំង នៃឧទ្យានជាតិជួរភ្នំក្រវាញ ប្រទះឃើញ និងកំពុងកសាងសំណុំរឿងទៅតុលាការ

បេសកកម្មចុះល្បាតរបស់កម្លាំងមន្ត្រីឧទ្យានុរក្សប្ញស្សីជ្រុំ ថ្មបាំង ដើម្បីរុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣៤០៦២-១៣០២៤៩៩) បានជួបប្រទះនឹងទីតាំងដីកាប់រានចំនួន ០១កន្លែងមានទំហំប្រហែល ១ហិកតា ដែលបង្កឡើងដោយអញ្ញាតជន ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់ការពារនៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រុមការងាររៀបចំកសាងសុំណំរឿងបញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ដើម្បីដាក់ពាក្យបណ្តឹងទៅអាយ្យកាអមសាលាដំបូលខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយនៅថ្ងៃទី ២៤ មីនា ឆនាំ ២០២៤ ។

បន្ទាប់មក ក្រុមការងារបន្តល្បាតដល់ចំណុចនិយាមកា(៣៣៦៤៥៧-១៣០៣១៨១) បានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១៥ខ្សែ ដែលជារបស់អញ្ញតជន ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការកណ្ដាលឧទ្យានុរក្សប្ញស្សីជ្រុំថ្មបាំង ៕

Exit mobile version