KH EMPIRE

ការចុះល្បាតរបស់មន្ត្រីការិយាល័យឧទ្យានជាតិ ទោះមិនជួបបទល្មើសអ្វី ក៏បានបិទខិត្តប័ណ្ណអបរំផ្សព្វផ្សាយដែរ!

+តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន”
លោកអនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីឧទ្យានុក្សក្រុមល្បាតទី០១ ចំនួន ៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៦គ្រឿង វិទ្យុទាក់ទង ៦គ្រឿង កាំបិតខ្លីចំនួន២ដើម បានចុះល្បាតរហូតដល់ចំណុចឡាក់ភ្នំចារ UTM411679-1492578 ស្ថិតក្នុងភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ជាលទ្ធផលមិនបានជួបប្រទះបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណ ចំនួន០៥សន្លឹក និងសរសេរពាក្យ (កុំ) ចំនួន ៥ពាក្យ នៅតាមដើមឈើ។

នៅការិយាល័យដែនជម្រកសត្វព្រៃ នៃតំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ មានចំនួន ៣នាក់ ម៉ូតូ០៣គ្រឿង ភ្ជាប់ជាមួយអាវុធ CKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ ចំនួន០២នាក់ និងសហគមន៍ព្រៃធំ ចំនួន១នាក់ បានចុះល្បាតដល់ចំណុចភ្នំកូនដំរី UTM449984-1480976 ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន០៨សន្លឹក។

+តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ មានចំនួន៤នាក់ ម៉ូតូ ៤គ្រឿង ភ្ជាប់ជាមួយអាវុធ CKC ចំនួន ១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំពក ចំនួន០១នាក់ បានចុះល្បាតនៅចំណុចព្រិចខ្ពស់ UTM0443911-1486941 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន ៩សន្លឹក ។

+គ.ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
មន្ត្រីឧទ្យានុក្សក្រុមល្បាតទី២ ចំនួន០២នាក់ មធ្យោបាយប្រើប្រាស់មានម៉ូតូ ចំនួន ២គ្រឿង បានចុះល្បាតដល់ចំណុចខាងកើតប្ញស្សីស្រុក UTM419355-1535914 ស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើ ចំនួន ៨សន្លឹក ៕

Exit mobile version