KH EMPIRE

តើអ្នកដឹងទេ ! ដាំដើមឈើនៅតាមផ្លូវ វាអាចជួយស្រូបយកជាតិពុល 37%

ការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិកបង្ហាញថា ការដាំដើមឈើនៅតាមផ្លូវ វាអាចជួយស្រូបយកជាតិពុល 37% អ្វីដែលល្អ តំបន់ផ្សេងៗគួរតែត្រូវបានអភិវឌ្ឍស្របគ្នា ដូចជា ការដឹកជញ្ជូនសាធារណៈ រៀបចំផ្លូវជិះកង់ ឬដើរ និងការដឹកជញ្ជូនដែលរីកចម្រើន។

«ដើមឈើ» គឺជាវីរបុរសពិតប្រាកដនៃភពផែនដី។ ការស្រាវជ្រាវថ្មីពីសហរដ្ឋអាមេរិកបានបង្ហាញថា ការដាំដើមឈើតាមចិញ្ចើមផ្លូវពិតជាអាចជួយកាត់បន្ថយធូលី និងផ្សែងពីការធ្វើចរាចរណ៍បាន ប៉ុន្តែវាមិនបានលុបបំបាត់បញ្ហាទាំងស្រុងនោះទេ។

ការស្រាវជ្រាវនេះបានប្រមូលសំណាកគុណភាពខ្យល់នៅក្នុងតំបន់ផ្លូវដែលមានលក្ខខណ្ឌពីរគឺ «ជាមួយដើមឈើ» និង «គ្មានដើមឈើ» ។ លទ្ធផលបង្ហាញថា តំបន់ផ្លូវដែលមានដើមឈើនៅសងខាងផ្លូវមានខ្យល់អាកាសបរិសុទ្ធ ៣៧% ។

«ដើមឈើនៅជិតផ្លូវ មិនអាចដោះស្រាយបញ្ហាការបំពុលបរិយាកាសបានទេ ប៉ុន្តែវាល្មមក្នុងការជួយកាត់បន្ថយកម្រិតនៃភាពធ្ងន់ធ្ងររបស់វាបាន» លោក Robie Greenwald ប្រធានផ្នែកស្រាវជ្រាវពោល ។

បញ្ហាការបំពុលផ្លូវលើសុខភាព?

បញ្ហាបំពុលលើផ្លូវត្រូវដោះស្រាយជាបន្ទាន់ ព្រោះការសិក្សាផ្នែកសុខភាពជាច្រើនបង្ហាញថា រថយន្តចាស់ៗ បញ្ចេញផ្សែង បណ្តាលឱ្យកើតជំងឺជាច្រើនដូចជា ជំងឺហឺត មហារីកសួត រលាកទងសួត។ល។

ដើមឈើមានសារៈសំខាន់ ប៉ុន្តែមិនមែនសំខាន់បំផុតនោះទេ ត្រលប់ទៅពាក្យរបស់ Greenwald ដែលប្រាប់ថាដើមឈើគ្រាន់តែជាវិធីមួយដើម្បីសម្រាលបញ្ហា វាមិនអាចដោះស្រាយបញ្ហាបាន 100% ទេ ព្រោះនៅទីបញ្ចប់ ដើមឈើនៅតែបញ្ចេញកាបូនឌីអុកស៊ីត ។

ដូច្នេះចំណុចសំខាន់គឺធ្វើយ៉ាងណាឱ្យមនុស្សប្រើប្រាស់រថយន្តផ្ទាល់ខ្លួនកាន់តែតិច។ បន្ទាប់មក ងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈឲ្យបានច្រើន ឬត្រូវគិតគូររចនាទីក្រុង ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ថាពួកគេចង់ដើរ ៕

ប្រភព PHYS.ORG

Exit mobile version