KH EMPIRE

ហេតុអ្វីបទល្មើសកាប់រានដីព្រៃថ្មីចំនួន ២២,២១ ហិកតា ក្នុងទីតាំង ១០ចំណុច នៅតែកើតឡើងបាន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រស្តង់ទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់?

ការរកឃើញនេះ បន្ទាប់ពីកម្លាំងស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់ចំណាយពេល ៤ ថ្ងៃ (ថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០២៤) ចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្រ្តស្ពង់ ទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រទះឃើញបទល្មើសកាប់រុករានដីព្រៃថ្មីៗរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ១០ ទីតាំងសរុប ២២,២១ ហិកតា ៖

-ទីតាំងទី ១ ចំណុចនិយាមកា561755-1490503 ឃើញមានការកាប់រុករានដីព្រៃពង្រីកបន្ថែម នឹងដាំដំឡូងមី ដែលមានទំហំផ្ទៃដីសរុប ១,៥៧ហិកតា(អញ្ញាតជន)។
-ទីតាំងទី២ ចំណុចអូរដំណាក់ស្រឡៅនិយាមការ562182-1490773 ឃើញមានការកាប់រុករានដីព្រៃសង់ខ្ទមចំនួន០២ខ្ទមនឹងដាំដំឡូងមី ដែលមានទំហំផ្ទៃដីសរុប៥,៧៧ ហិកតា(អញ្ញាតជន)។
-ទីតាំងទី៣ ចំណុចបានចុះដល់ចំណុចមិនស្គាល់ត្រង់និយាមការ562442-1491447 ឃើញមានការកាប់រុករានដីព្រៃដែលមានទំហំផ្ទៃដីសរុប១,៥៣ ហិកតា (អញ្ញាតជន)។
-ទីតាំងទី៤ ចំណុចស្រែកន្ត្សានត្រង់និយាមការលេខ563243-1490800 ឃើញមានការកាប់រុករានដីព្រៃដែលមានទំហំផ្ទៃដីសរុប១,៦០ ហិកតា (អញ្ញាតជន)។
-ទីតាំងទី៥ ចំណុចមិនស្គាល់ត្រង់និយាមការលេខ563552-1492590 ឃើញមានការកាប់រុករានដីព្រៃដែលមានទំហំផ្ទៃដីសរុប១,៦០ ហិកតា (អញ្ញាតជន)។
-ទីតាំងទី៦ ចំណុចមិនស្គាល់ត្រង់និយាមការលេខ564060-1492886 ឃើញមានការកាប់រុករានដីព្រៃដែលមានទំហំផ្ទៃដីសរុប៣,៦០ហិកតា(អញ្ញាតជន)។
-ទីតាំងទី៧ ចំណុចស្នែងប្រើសត្រង់និយាមការលេខ564441-1492891 ឃើញមានការកាប់រុករានដីព្រៃដែលមានទំហំផ្ទៃដីសរុប២,៥៦ ហិកតា (អញ្ញាតជន)។
-ទីតាំងទី៨ នៅចំណុចមិនស្គាល់ត្រង់និយាមការ564684-1493266 ឃើញមានការកាប់រុករានដីព្រៃដែលមានទំហំផ្ទៃដីសរុប១,៧៥ ហិកតា (អញ្ញាតជន)។
-ទីតាំងទី៩ ចំណុចអូរអារក្សត្រង់និយាមការ562991-1493255 ឃើញមានការកាប់រុករានដីព្រៃមានទំហំផ្ទៃដីសរុប២,៨៣ហិកតា(អញ្ញាតជន)។
-ទីតាំងទី១០ ចំណុចទល់មុខស្នែងប្រើសត្រង់និយាមការ564455-1493328ឃើញមានការកាប់រុករានដីព្រៃមានទំហំផ្ទៃដីសរុប២,២៣ហិកតា (អញ្ញាតជន)។

នៅស្នាក់ការរងអន្លង់ជ្រៃ ក៏បានចុះល្បាតជាមួយសហគមន៍គីរីសុខសាន្ត នៅចំណុចជាំត្រាច ក្នុងព្រៃសហគមន៍គិរីសុខសាន្ត ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ដល់ចំណុចជាំត្រាចនិយាមកា(573731-1518482)(អញ្ញត្តជន)បានឃ្លុំដីនិយាមកា(573697-1518250)(573903-1518262)(573906-1518426)ប្រទះឃើញមានការកាប់រានដីព្រៃថ្មី មានទំហំប្រហែល ៣,៦៥ហិកតា ជាប្រភេទព្រៃស្រោង ដែលជនសង្ស័យបានកាប់រានរួច កាលបរិច្ឆេទកាប់រានរយៈពេលមួយសប្តាហ៍មុនក្រុមការងារចូលទៅដល់ និងរៀបចំសំណុំរឿងទៅតុលាការ ។

ចំពោះបទល្មើសកាប់រានដីរដ្ឋយ៉ាងអនាធិបតេយ្យបែបនេះ តើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានដឹងឬទេ ? អាជ្ញាធរមូលដ្ឋានមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិរួម មិនមែនតែកម្លាំងឧទ្យានុរក្ស របស់ក្រសួងបរិស្ថានតែមួយទេ គឺចូលរួមការពារទាំងអស់គ្នា ទាំងពលរដ្ឋសហគមន៍ព្រៃឈើ ជាដើម ទើបមានប្រសិទ្ធភាព។

ជាការបំពានច្បាប់មួយយ៉ាងធំ ប្រសិនការចុះហត្ថលេខាលើលិខិតទិញ-លក់ដី និងការចុះហត្ថលេខាលើលិខិតស្នាម បញ្ជាក់ពីការកាន់កាប់ដីដោយខុសច្បាប់ ហើយទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់មន្ត្រីក្រសួងបរិស្ថាន ការនេះ ចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការរំលោភបំពាននេះ។ ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋត្រូវប្រឈមមុខច្បាប់ ៕

Exit mobile version