KH EMPIRE

បញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោយកាប់ព្រៃយកដី ២ ហិកតា នៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ

នៅថ្ងៃទី ២៦ ខែមីនា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ បានបញ្ជូនជនសង្ស័យចំនួន ១នាក់ ទៅពន្ធធនាគារខេត្តក្រចេះ ក្រោយពេលឃាត់ខ្លួនបាននៅចំណុច ចុងអូរជ្រៃ និយាមកា X.627158 Y.1466613 ភូមិសាស្រ្ត ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ពីករណីកាប់គាស់រុករានដីព្រៃ(ប្រភេទព្រៃពាក់កណ្តាលស្រោង) ប្រមាណជាង២ហិកតា ៕

Exit mobile version