KH EMPIRE

ក្រុមការងារវាយតម្លៃហេតុះប៉ះពាល់បរិស្ថាន ចុះពិនិត្យទីតាំងគម្រោងអាជីវកម្មថ្មអារ ៥០ ហិកតានៅភូមិសាស្ត្រភូមិអូរពារ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ

កញ្ញា ហេង សុខលីន ភាន ប្រធានការិយាល័យគាំពារបរិស្ថាន បានចូលរួមជាមួយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចាត់បញ្ចូនក្រុមការងារមួយក្រុម ដឹកនាំដោយលោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងជាក់ស្តែងលើគម្រោងអាជីវកម្មថ្មអារ (SM-3) របស់ក្រុមហ៊ុន សំបូរ ម៉ាញនីង(ខេមបូឌា)ឯ.ក លើផ្ទៃដីសរុប ៥០ហិកតា ដែលមានទីតាំងស្តិតនៅតំបន់ភ្នំអន្ទង ក្នុងភូមិសាស្រ្ត ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ ៕

Exit mobile version