KH EMPIRE

ជនមិនស្គាល់អត្តសញ្ញាណលួចយកគ្រឿងចក្រចូលឈូសឆាយដីព្រៃ តែគេចខ្លួនទាំងគ្រឿងចក្រ ទាំងមនុស្ស

ថ្ងៃទី ២៦ ខែមីនា មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអន្ទឹលចំនួន ០៥នាក់ សហការជាមួយសហគមន៍អាផ្លោញភ្នំដី ចុះល្បាតទៅចំណុចសង្កែតាអុកជាប់ព្រំសហគមន៍អាផ្លោញភ្នំដី និយាមកាលេខ ៤៥៥១៤៥-១៥៦២៥១០ ស្ថិតក្នុងភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលមានជនមិនស្គាល់អត្តសញ្ញាណលួចយកគ្រឿងចក្រចូលទៅឈូសឆាយ ហើយនៅពេលមន្រី្ដចុះទៅដល់ទីតាំងខាងលើគឺពុំជួបគ្រឿងចក្រនោះទេ គឺបានដកចេញ និងគេចខ្លួនអស់វិធានការណ៍បានឃ្លុំ និងស៊ើបអង្កេតរកជនប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅស្នាក់ការថ្នាលបណ្ដុះកូនឈើចំនួន ០៤នាក់ បានចុះល្បាតដល់ចំណុចអូរបេង វាលស្រែធំ និយាមកា ៤៧១៩៩៣-១៥៥៣០០៥ ស្ថិតនៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ដខេត្តព្រះវិហារ បានជួបទីតាំងឈូសឆាយដីព្រៃមួយកន្លែង ដោយជនមិនស្គាល់អត្តសញ្ញាណ វិធានការណ៍បានឃ្លុំដី និងរៀបចំឯកសារដាក់ពាក្យបណ្តឹង។

Exit mobile version