KH EMPIRE

សម្ភារល្មើសរបស់ជនខិលខូច ត្រូវឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត និងសហគមន៍តំបន់ការពារធម្មជាតិម្លូព្រៃ-កឺប យកមករក្សាទុកនៅស្នាក់ការដំរីបូត

ថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន០២នាក់ សហគមន៍តំបន់ការពារធម្មជាតិម្លូព្រៃ-កឺប ចំនួន០៦នាក់ ចុះល្បាតចំណុច ព្រៃចំបក់ ជាំរំចេក ជាំធ្លក និយាមកាលេខ ៥២៦៥០២-១៥៣៦៤៧៦ ស្ថិតក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ រុករកឃើញអាវុធកែច្នៃ(កាប៊ិន)ចំនួន០១ដើម ដកហូត ដុំឆក់ត្រីបាន ចំនួន០១គ្រឿង អាគុយ ចំនួន០៣គ្រាប់ រុករកឃើញអន្ទាក់ខ្សែហ្វ្រាំងកង់ ចំនួន០៩ខ្សែ និងអន្ទាក់ចំណិតលោកខែ ចំនួន១៦គៀប វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត ៕

Exit mobile version