KH EMPIRE

ឧទ្យានុរក្សនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ បណ្តុះកូនឈើចូលរួមផែនការដាំដើមឈើ ១លានដើម

ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ ដើម្បីស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលបង្កើនគម្របព្រៃ ដែលអាចបង្កើនរកប្រាក់ចំណូលពីអត្ថប្រយោជន៍ពីព្រៃឈើ ។

ដើម្បីចូលរួមអនុវត្តតាមផែនការខាងលើ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ (កំពង់សីលា) ខេត្តព្រះសីហនុ បានបានមមាញឹក ធ្វើថ្នាលដើម្បីបណ្តុះកូនឈើជាច្រើនប្រភេទ និងបានថែទាំជាប់ជាប្រចាំ ។ នេះជាព័ត៌មាននៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០២៤ ៕

Exit mobile version