KH EMPIRE

ដេប៉ូឈើពីរកន្លែងនៅឃុំបែកចាន ចុះកិច្ចសន្យាការពារបរិស្ថាន

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរបរិស្ថានខេត្ត ដឹកនាំដោយលោក អ៊ីង កុសល ប្រធានការិយាល័យ លោក សុខ ទូច អនុប្រធានការិយាល័យ លោកស្រី ជាវ គី អនុប្រធានការិយាល័យ លោក ហៀង លឹមហេង មន្រ្តីការិយាល័យ ដោយមានការចូលរួមសហការពីលោក តុល ម៉ៅ អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកអង្គស្នួល បានចុះពិនិត្យទីតាំង និងជំរុញការអនុវត្តសេចក្តីណែនាំលេខ ០៣៧ សណន របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការអនុវត្តប្រកាសអន្តរក្រសួងលេខ ១០៧០ សហវ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងបរិស្ថាន ដល់ម្ចាស់អាជីវកម្មនៅស្រុកអង្គស្នួល។

បានចុះដល់ទីតាំងដេប៉ូឈើចំនួន ០២ទីតាំងរួមមាន៖
• អាជីវកម្ម ម៉ុម វិបុល ទិញ លក់ផល អនុផលឈើគ្រប់ប្រភេទ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
• អាជីវកម្ម ឈឹម ហ៊ឺមស្រីឡា ទិញ លក់ផល អនុផលឈើ គ្រប់ប្រភេទ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
* ដេប៉ូឈើទាំង ០២ បានយល់ព្រមចូលរួមធ្វើកិច្ចសន្យាការពារបរិស្ថាននៅពេលខាងមុខ ៕

Exit mobile version