KH EMPIRE

ដែនជម្រកសត្វព្រៃ ៣ ក្នុងខេត្តសៀមរាប ចុះបិទបម្រាម និងអប់រំ អំពីការការពារធនធានធម្មជាតិ

ការិយាល័យដែនជម្រកសត្វព្រៃបឹងពែរ មានមន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ ចុះល្បាតដល់ចំណុចអណ្តែងធំUTM0445821-1474456 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៧សន្លឹក។

ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម គ្រាប់១០គ្រាប់ បានធ្វើការចុះល្បាតដល់ចំណុចអន្លង់ឆ្អាបUTM411741-1528732 ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន១១សន្លឹក។

គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចអណ្តូងច្រុះUTM0451615-1483587 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួ៦សន្លឹក ៕

Exit mobile version