KH EMPIRE

បទល្មើសបំផ្លាញធនធានធម្មជាតិ នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ នៅតែកើតមាន

ការិយាល័យឧទ្យានជាតិ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ប៉ុក សាវុធ លោក ចាន់ ឌៀ លោក ជួប សារ៉ា និងលោក ខឹម ទូច មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចូលរួមក្រុមអនុគណៈកម្មការទី5 ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ គោលដៅឃុំក្រពើពីរ ស្រុកវាលវែង ដឹកនាំដោយឯកឧត្ដម ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់។ លទ្ធផលនិងវិធានការ -Utm 300089-1372566 ចំណុចខាងលិចភ្នំតាងិល ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការរុះរើជំរុំប្រក់ស័ង្កសីចំនួន ១ខ្នង។

ថ្ងៃដដែល លោក ញឹម ម៉ាប់ លោក អៀង ថាវី លោកឡាយ សុធា និងលោក សួន គឹមសានមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិសាត់ បានចូលរួមជាមួយ អនុគណៈកម្មការថ្នាក់ខេត្ត ទី៩ (ក្រុមទី១+ទី២+ទី៣)ដើម្បីចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅចំណុចរូងខ្លា ត្រង់និយាមកាលេខ 0341440-1370847 ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃើញមានការកាប់រុករានដីព្រៃចាស់ដែលបានឃ្លុំរួច (មានសង់ខ្ទមចំនួន13ខ្នង ប្រក់ដំបូលសង្ក័សី និងដើមចេកចំនួន ១៥០ដើម..)ចំណាត់ការ និងវិធានការ កាប់បំផ្លាញនិងដុតកម្ទេចចោល និងតាមដានស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស។
-ចំណុចជាំរុន និយាមកាលេខ 0341919-1367216 ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃើញមានការកាប់រុករានដីព្រៃចាស់ដែលបានឃ្លុំរួច (ដើមចាន់ចួន៥០០ដើម -ដើមខ្នុរចំនួន៦០ដើម)ចំណាត់ការ និងវិធានការ កាប់បំផ្លាញចោលនិងបន្តតាមដានស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស។

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក អាត សាវឿន ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោមបានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖
-UTM:0២៩៤៧២៧-១៣២២១៦៤ចំណុចតា៩៧ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមការងារបានជួបប្រទះរណាយន្តចំនួន០១គ្រឿងដែលជនសង្ស័យលាក់ទុកនៅក្នុងព្រៃប្រព្រឹត្តបទល្មើសធនធានធម្មជាតិ អាររំលំដើម យកផ្លែសំរ៉ងនិងបានត្រួតពិនិត្យម៉ូតូជិះឆ្លងកាត់ក្នុងតំបន់កាពារ។ វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអូរសោមថ្មី ៕

Exit mobile version