KH EMPIRE

ការិយាល័យគាំពារបរិស្ថាន ពិនិត្យទីតាំងនៅផ្សារសាមគ្គីក្រគរ ផ្សារបំណក់ ទីសត្តឃាត ក្នុងស្រុកក្រគរ

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ដាង រ៉ាឌី ប្រធានការិយាគាំពារបរិស្ថាន បានចូលរួមប្រជុំជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាស្រុកក្រគរ និងចុះត្រួតពិនិត្យស្រាវជ្រាវកៀរគរប្រភពចំណូលមិនមែនសារពើពន្ធដទៃទៀត និងតាមដានលើប្រសិទ្ធភាពនៃការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទនៃសម្បទានទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ព្រមទាំងការបង់ចំណូលជូនថវិកាខេត្តក្នុងបណ្ដាឆ្នាំមុន និងឆ្វាំ២០២៣ របស់ខេត្តពោធិ៍សាត់ និងចុះពិនិត្យទីតាំងជាក់ស្ដែងនៅផ្សារសាមគ្គីក្រគរ ផ្សារបំណក់ ទីសត្តឃាតដ្ឋានក្នុងស្រុកក្រគរ ផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ និងស្រុកណ្តៀង ៕

បន្ទាប់មក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចូលរួមប្រជុំជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៅសាលាស្រុកវាលវែង និងបន្តចុះពិនិត្យទីតាំងជាក់ស្ដែង នៅផ្សារភ្នំក្រវាញ ចំណតរថយន្ត និងទីសត្តឃាតដ្ឋាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ផ្សារប្រម៉ោយ ចំណតរថយន្ត និងទីសត្តឃាតដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តស្រុកវាលវែង ទីសត្តឃាតដ្ឋានបឹងខ្នារ និងទីសត្តឃាតដ្ឋានត្រពាំងជង ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ៕

Exit mobile version