នៅថ្ងៃទី ២៩ មីនា លោកសំ ជំនិត អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិយាល័យនិងមន្រ្តីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្ម ចុះល្បាតតាមដានបទល្មើសធនធានធម្មជាតិនិងជីវៈចម្រុះនៅចំណុចខាងត្រពាំងកូនសេកUTM (313362;1534272) និងចំណុចព្រៃសហគមន៍UTM(311532;1538549)។ ចំណុចត្រពាំងកូនសេក បានជួបពលរដ្ឋ ឈ្មោះ ពក រួន ភេទប្រុស អាយុ ៣១ឆ្នាំមកពីរភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនិង បក្ខពួកចំនួន ៧នាក់ទៀត(ក្មេងៗអាយុ១២ និង១៤ឆ្នាំ) ចូលមកដាក់អន្ទាក់កណ្តុល ។ បានអប់រំផ្ទាល់មាត់អោយត្រឡប់ទៅផ្ទះ ៕