KH EMPIRE

គួរឲ្យភ្ញាក់ផ្អើល ក្រុមជំនាញសិក្សា នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញផូស៊ីលឈើ ដែលមានអាយុ ២៥១-២៦៥ លានឆ្នាំ នៅភ្នំស្រួច

ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ មកក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃ ឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។

ក្រុមជំនាញបានកំណាយដីជម្រៅ ១,៥ម៉ែត្រ ទទឹង ២ម៉ែត្រ បណ្តោយ ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង ៣,៥ម៉ែត្រ បំណែកមែកឈើជាច្រើនដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចសន្និដ្ឋានបានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)៕

Exit mobile version