KH EMPIRE

តំបន់ប្រវត្តិសាស្ត្រទន្លេស្ងួត នឹងរៀបចំពិធីសង្ក្រាន្តអូររាំងឪ

គ្រាន់តែឮថា នឹងមានរៀបចំសង្ក្រាន្តអូររាំងឪ នៅតំបន់ប្រវត្តិសាស្ត្រទន្លេស្ងួតឆ្នាំនេះ ពលរដ្ឋពិតជាមានចិត្តសប្បាយរីករាយមុនទៅហើយ ដោយសារចូលឆ្នាំមុនៗ មិនធ្លាប់មានរៀបចំសង្ក្រាន្តឆ្នាំថ្មីឡើយ តែឆ្នាំនេះ អាជ្ញាធរស្រុកស្រុកអូររាំងឪ បានត្រៀមក្រុងពាលី នៅថ្ងៃច័ន្ទ ទី ១ ខែមេសា ឆ្នាំ ២០២៤ ។

សូមបញ្ជាក់ថា ទន្លេស្ងួត ពីមុនហាក់មានភាពឯកាស្ងាត់ជ្រងំ មិនសូវមានពលរដ្ឋជិតខាងជិះកាត់ឡើយ តែក្រោយមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជប់តំបន់នេះ ឲ្យប្រែក្លាយទៅជាសួនឧទ្យានទន្លេស្ងួត កាលពីដើមខែមីនា ឆ្នាំ ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត ហើយនិងមានចំណូលសម្រាប់ជីវភាពប្រជាពលរដ្ឋនៅទីនោះផង ។

សូមកុំភ្លេច ចូលរួមសប្បាយសង្រ្កាន្តអូររាំងឪទាំងអស់គ្នា ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

Exit mobile version