KH EMPIRE

មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ព្រលែងត្រីចម្រុះចំនួន ១៣គីឡូក្រាម

នៅថ្ងៃទី ៣០ ខែមីនា មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ចំនួន៣នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន២គ្រឿង អាវុធ CKC ចំនួន២ដើម បានចុះល្បាតនៅចំណុចអន្លង់កាម៉ាល់UTM416906-1414483 ស្ថិតនៅក្នុងភូមិពេជ្រចក្រី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានប្រទះករណីអញ្ញាតជនលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន ៥គ្រឿង កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា២៤០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា១២០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល ១៣គីឡូក្រាម ៕

Exit mobile version