KH EMPIRE

ប្រទះឃើញម៉ូតូ ៥ គ្រឿងទុកចោលកណ្លាលយប់ នៅតំបន់តំបន់រ៉ាមសារព្រែកទាល់ កម្លាំងឧទ្យានុរក្សយកមករក្សាទុក

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំការនៅស្នាក់ការតំបន់រ៉ាមសារព្រែកទាល់ បានចូលរួមធ្វើកំណត់ហេតុប្រគល់ទទួលម៉ូតូចំនួន ៥គ្រឿង មកអោយស្នាក់ការតំបន់រ៉ាមសារព្រែកទាល់រក្សាទុក និងអង្គេតតាមដានបន្តដើម្បីស្វែងរកម្ចាស់ម៉ូតូ មកសាកសួរបន្ត។

វត្ថុតាងនេះ ត្រូវបានក្រុមការងារបានធ្វើការចុះសហការជាមួយកងកម្លាំងគណៈបញ្ចាការស្រុកចុះល្បាតត្រង់ចំណុចអូអាយោលទោង ដែលមានលេខនិយាមការ(0346291 – 1456287 )ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១ : ៤៩នាទីយប់ ក្រុមការងារបានល្បាតប្រទះឃើញម៉ូតូចំនួន ៥គឿងទុកចោលនៅកណ្តាលប្រឆេះដោយមិនឃើញម្ចាស់ម៉ូតូ ក្នុងនោះរួមមាន ម៉ូតូ ម៉ាកអាល់ហ្វា វេវ ចំនួន៤គ្រឿង និងអាសង់ទ្រីម ចំនួន១គ្រឿង តាកា(ជៀល) សំរាប់ដាក់ត្រីចំនួន១១ និងឈើសំរាប់ទាក់តាកា ចំនួន៥។
កិច្ចប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់ លោកមេឃុំកោះជីវាំង លោកមេប៉ុស្តិ៍ ឃុំកោះជីវាំង ប៉ូលិសចរាចរផ្លូវទឹក និងប្រជាការពារភូមិ ដែលធ្វើការប្រគល់ទទួលនៅរោងយាមព្រែកអង្គ្រង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕

Exit mobile version