KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ សៀមរាប ជួបប្រទះបទល្មើសកាប់ឈើ តែជនសង្ស័យគេចខ្លួន

ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤

ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ ចុះល្បាតដល់ចំណុចអណ្តូងធ្លោកUTM0445927 -1472155 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បានជួបប្រទះឃើញជនសង្ស័យលួចកាត់ឈើប្រភេទដើម ពភ្លាប្រើស ១ដើម មានមុខកាត់០.១៥ម មានប្រវែង ៥ម ពេលឃើញកម្លាំងល្បាតទៅដល់ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុករណាយន្តខ្នាតតូច១គ្រឿង ទូរស័ព្ទម៉ាកoppo ពណ៍ទឹកសមុទ្រ១គ្រឿង និងកាបូបស្ពាយតូច១ វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការស្រោង។ កម្លាំងល្បាតបានកសាងសំណុំរឿង និងស្រាវជ្រាវរកមុខសញ្ញាជនល្មើសមកអនុវត្តតាមនីតិវិធីច្បាប់។

ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់អាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានចុះល្បាតដល់ចំណុចខាងលិចព្រៃល្ងៀងUTM0415776-1523864 ស្ថិតនៅក្នុងភូមិព្រៃល្ងៀង ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីនោះទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើចំនួន៩សន្លឹក។

គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចអន្លង់ក្រូចUTM0449923-1490136 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពុំបានជួបសកម្មភាព ឬបទល្មើសអ្វីនោះទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៥សន្លឹក។

Exit mobile version