KH EMPIRE

ជនសង្ស័យលួចបរបាញ់សត្វ បាញ់តជាមួយមន្រ្តីដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិត្រង់ចំណុច ចាស់យ៉ាង ៧៥៦៦៧៦, ១៤១៤១៦៩ បានពួនស្ទាក់ចាប់ម៉ូតូក្រុមបបាញ់សត្វព្រៃ ចំនួន២គ្រឿង ពេលនោះជនសង្ស័យបានបាញ់១គ្រាប់ ដើម្បីការពារខ្លួន ក្រុមការងារបានបាញ់ចំនួន ៥គ្រាប់ ពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ។

-នៅចំណុចទួលអូប្លាយដែលមានលេខនិយាមកា ៧៦០៩៤៤,១៣៩៩៨៨៧បានដកហូតរណាយន្ត0៣៨ចំនួន០១គ្រឿងអាជ្រលង់ម្រេច នៅភូមិសាស្រ្តអូតេ ស្ថិតក្នុងភូមិ ពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការណាំរ៉ាម ៕

Exit mobile version