KH EMPIRE

ជនសង្ស័យ៤នាក់គេចខ្លួន បន្សល់ទុកវត្ថុតាង នៅភូមិសាស្ត្រភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនជម្រកសត្វព្រៃកែវសីមា លុះដល់ចំណុចជាប់ភ្នំថៃសាន្ត និយាមការលេខ 710370/1340949 ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏បានប្រទះឃើញជនសង្ស័យចំនួន (4នាក់) បានធ្វើសកម្មភាពកាត់ស្មៅ និង កាប់គាស់រើដុតដីព្រៃនៅត្រង់ចំណុចដីជាប់ពាក្យបណ្ដឹងលេខ ៤២ ហើយជនសង្ស័យបានរត់គេចខ្លួនចូលក្នុងព្រៃអស់ បន្សល់នូវវត្ថុតាងល្មើសរួមមាន ១/ ម៉ូតូកែច្នៃចំនួន ( 03 ) គ្រឿង ២/ ម៉ាស៊ីនកាត់ស្មៅចំនួន ( 03 ) គ្រឿង ។

វត្ថុតាងខាងលើកម្លាំងសមត្ថកិច្ចបានយកមករក្សាទុកនៅស្នាក់ការកណ្ដាលកែវសីមានាថ្ងៃទី ៣១ ខែមីនា ដើម្បីបន្តតាមនិតិវិធីច្បាប់ ៕

Exit mobile version