KH EMPIRE

មន្ត្រីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព កំពុងស្រាវជ្រាវរកម្ចាស់រណាយន្ត ដែលលួចអារឈើពេលយប់

លោកអនុប្រធានការិយាល័យបានដឹកនាំមន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គឿង និងអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់ ចុះល្បាតដល់ចំណុចអូគ្រួស UTM416371-1525472 ស្ថិតនៅភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប ដោយប្រទះឃើញករណីអញ្ញាតជនលាក់ទុករណាយន្តខ្នាតតូចចំនួន ១គឿង នៅក្នុងព្រៃសម្រាប់ធ្វើសកម្មភាពនៅពេលយប់ ។

វត្ថុតាងបានយកទៅរក្សាទុកនៅស្នាក់ការអូប៉ារ៉ា និងបន្តការស្រាវជ្រាវរកមុខសញ្ញជនសង្ស័យដើម្បីអនុវត្តមនិតិវិធីច្បាប់ និងបានបន្តល្បាតដល់ចំណុចភ្នុំខ្ជាយUTM426904-1540703 ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងបានបិតខិត្ត បណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើបានចំនួន ៦សន្លឹក នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ៕

Exit mobile version