KH EMPIRE

បញ្ជូនជនល្មើសកាប់គាស់ រុករាន ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ ទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី

ទោះជារាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងវិធានការរបស់ក្រសួងបរិស្ថានចុះបង្ក្រាបមិនសូវលោះពេល ក៏នៅតែមានជនប្រព្រឹត្តបទល្មើស លួចកាប់ព្រៃឈើយកដីធ្វើកម្មសិទ្ធិកើតឡើងរាល់ថ្ងៃ ហាក់ដូចជាផ្គើននឹងបទបញ្ជា ប៉ុន្តែសំណាញ់ច្បាប់មិនលើកលែងឲ្យនរណាម្នាក់រួចខ្លួនបានឡើយ ។

នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជូនខ្លួនជនល្មើសមួយនាក់ ឈ្មោះ ភី ញ៉ាញ់ អាយុ ៤៤ ឆ្នាំ ទៅឃុំខ្លួននៅពន្ធនាគារខេត្ត ពីបទកាប់គាស់ រុករានព្រៃ យកដីធ្វើកម្មសិទ្ធិ រហូតមានដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។

ការអនុវត្តនេះ យោងតាមមាត្រា ២០៦, ២១៩, ២២០, ២២១ និងមាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងដោយយោងសំណុំរឿងព្រហ្មទណ្ឌលេខ ១១៨ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ និងសំណុំរឿងស៊ើបសួរលេខ ៨៤ ចុះថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ តុលាការបានសម្រេច ឲ្យនាំខ្លួនជនល្មើសទៅឃុំខ្លួន នៅពន្ធនាគារខេត្តមណ្ឌគិរី នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ៕

Exit mobile version