KH EMPIRE

ស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកវើនសៃ ទប់ស្កាត់ការកាប់ដើមសំរ៉ង

ក្រុមការងារស្នាក់ការស្រុកវើនសៃ បានចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបសកម្មភាពប្រមូលផ្លែសំរ៉ង(ខ្ចី) និងអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង) ត្រង់ចំណុចភ្នំស្រីស្អាត ចំណុចហ៊ីនង៉ូម និងចំណុចអូរកាសៀប ស្ថិតនៅភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ។

ជាលទ្ធផល :ក្រុមការងារបានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៦/២៤ ស.ណ.ន របស់រដ្ឋបាលស្រុកវើនសៃ ស្តីពីការហាមឃាត់ការប្រមូលផ្លែសំរ៉ង(ខ្ចី) និងត្រួតពិនិត្យ ឆែកឆេរ រករណាយន្ត រណាដៃ ពូថៅដៃ របស់ប្រជាពលរដ្ឋសហគមន៍ចេញ-ចូល បេះផ្លែសំរ៉ង ចំនួន២៤នាក់ ស្រី០៧នាក់ ម៉ូតូ១៣គ្រឿង និងបានអង្កេត កត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ៤ប្រភេទ នៅចំណុចភ្នំស្រីស្អាត និងចំណុចហ៊ីនង៉ូម ។

ក្រុមការងារបានបន្តត្រួតពិនិត្យ ឆែកឆេរ រករណាយន្ត រណាដៃ ពូថៅដៃ របស់ប្រជាពលរដ្ឋសហគមន៍ចេញ-ចូល បេះផ្លែសំរ៉ងចំនួន ៤៨នាក់ ស្រី១២នាក់ ម៉ូតូ២៨គ្រឿង គោយន្កកន្រ្តៃ១គ្រឿង និងកត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ៥ប្រភេទ នៅចំណុចអូរកាសៀប ។

-ក្រុមការងារស្នាក់ការរងអូរការសៀប និងស្នាក់ការរងបាក់កែ បានចុះប្រចាំការជាមួយកម្លាំងគណៈកម្មការCPAអូរទុង តាមច្រកគោលដៅដើម្បីត្រួតពិនិត្យប្រជាជនចេញចូល និងសម្ភារៈផ្សេងៗដែលជាមធ្យោបាយនាំអោយមានការកាប់បំផ្លាញផ្តួលរំលំដើមសំរ៉ង ៕

Exit mobile version