នៅថ្ងៃទី ៣ ខែមេសា លោក ឡុង សុភាព អនុប្រធានការិយាល័យគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់របស់ក្រុមហ៊ុន អេសអេស ហ្គោល ត្រេឌីង ឯ,ក លើទំហំដីសរុប ៥២៨ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងព្រែកជីផាត ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយលោក ហ៊ាល បញ្ញា អនុប្រធានការិយាល័យ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន។
ទាមការពិនិត្យ និងវាយតម្លៃ ក្រុមការងារបានយល់ឃើញថា ទីតាំងមានស្ថានភាពគោករាក់នៅពេលទឹកនាច, មានទឹកល្អក់នៅពេលមានទឹករលក និង មិនទាន់មានធ្វើសកម្មភាពបូមយកខ្សាច់នៅឡើយទេ ។
ក្រុមការងារបានណែនាំ ម្ចាស់អាជីវកម្ម មិនត្រូវបូមនៅក្បែរច្រាំង ត្រូវសម្រួលការធ្វើចរាចរណ៍ដល់ប្រជានេសាទដែលទៅនេសាទនៅទីតាំងស្នើសុំ និងមានសំណងនៅពេលដែលក្រុមហ៊ុនធ្វើឲ្យខូចខាតដល់ឧបករណ៍នេសាទ របស់ពួកគាត់ ត្រូវវេចខ្ចប់ទុកដាកឲ្យបានត្រឹមត្រូវនូវសំណល់រឹង រាវ និងចុងក្រោយ ឲ្យក្រុមហ៊ុនជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ៕