ថ្ងៃទី ៤ ខែមេសា លោក អ៊ុ សំអុល ប្រធានស្នាក់ការរងបូកគោនៃឧទ្យានជាតិគិរីរម្យបានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះជួយទប់ស្កាត់ពន្លត់ ភ្លើងឆេះព្រៃ និងផ្ទះប្រជាពលរដ្ឋ នៅចំណុចគីឡូម៉ែត្រលេខ១០៤ ខាងលិចស្នាក់ការ ទីតាំងស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ។