KH EMPIRE

លោក ងួន ពុទ្ធី ប្រធានការិយាល័យការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង ដឹកនាំបណ្តុះកូនឈើបានលើសផែនការ

អនុវត្តតាមផែនការការងារភាពបៃតង របស់ក្រសួងបរិស្ថាន នៃយុទ្ធនាការដាំដើមឈើឲ្យបានមួយលានដើមក្នុងមួយឆ្នាំ ២០២៤ ដែលចាប់អនុវត្តតាំងពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣-២០២៨ លោក ងួន ពុទ្ធី ប្រធានការិយាល័យការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង បានដឹកនាំបណ្តុះកូនឈើបានលើសផែនការ ។

មកដល់បច្ចុប្បន្ននេះ ការិយាល័យសម្រេចបណ្តុះកូនឈើបានចំនួន ៤.១១៩ ដើម លើសផែនការកំណត់ ដែលមាន ៣.០០០ ដើម ក្នុងឆ្នាំ២០២៤ ហើយបន្តថែទាំ ដកស្មៅ ស្រោចទឹក និងច្រកដីដាក់ថង់ បាន ១៨០ ថង់រៀងរាល់ថ្ងៃបន្ថែមទៀត ៕

Exit mobile version