KH EMPIRE

យល់ដឹងពីប្រពៃណី ទំនៀមទម្លាប់រស់នៅ និងបញ្ហាប្រឈមរបស់ជជាតិភាគតិចកាវ៉ែត នៅឃុំសន្តិភាព ស្រុកសៀមប៉ាង

ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លើការងារអភិរក្សប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែង បានចុះសិក្សាស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងបញ្ហាប្រឈម របស់សហគមន៍ជនជាតិដើមភាគតិចកាវ៉ែត រស់នៅក្នុងឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ភូមិសាស្ត្រឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ពួកយើងបានស្វែងយល់ និងប្រមូលព័ត៌មាន ស្ដីពី«ប្រពៃណី ទំនៀមទម្លាប់ និងបញ្ហាប្រឈម»រួមមានដូចជា ១).ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចកាវ៉ែត តែងតែរៀបចំពិធីបុណ្យព្រះអូម ព្រះដំលូង ព្រះដៃ ព្រះម៉ុក ឬអំបុក ព្រះអុញ ឬព្រះភ្លើង ព្រះវៃ ព្រះប្រវាំង ដែលពិធីទាំងនេះតែងប្រារព្វឡើងសម្រាប់ពេលចូលឆ្នាំ ។

សូមបញ្ជាក់ថា ជនជាតិដើមភាគតិចកាវ៉ែត មានជំនឿលើព្រះសែន និងព្រលឹងរបស់បុព្វបុរស ដែលតែងប្រារព្វពិធីបុណ្យធំៗ ៤ដងក្នុងមួយឆ្នាំ គឺ ១).បុណ្យព្រះប៉ូន ឬសែនស្រូវ ២).បុណ្យព្រះប៉ូម ឬសែនដាំស្រូវ និងដំឡូង ៣).បុណ្យព្រះម៉ុក ឬសែនអំបុក ៤).បុណ្យព្រះម៉ុច ឬសែនពេលចូលស្រុក ។
ជនជាតិភាគតិចកាវ៉ែន មានប្រពៃណីតមហូបសាច់សត្វព្រៃ និងបន្លែព្រៃ ជាដើម ។ ប្រពៃណីមួយទៀតនៃការប្រើប្រាស់ដីព្រៃអារក្ស និងព្រៃកបខ្មោច ។

តាមការឲ្យដឹងពីលោកមេឃុំសន្តិភាព និងចាស់ទុំជនជាតិដើមភាគតិចកាវ៉ែតឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារទំនោររបស់ជនជាតិដើមភាគតិចកាវ៉ែត ជឿលើព្រះយេស៊ូ ធ្វើឱ្យពួកគាត់លែងបន្តគោរពតាមប្រពៃណីនៃជំនឿលើព្រះសែន និងព្រលឹងរបស់បុព្វបុរស តទៅទៀត។

មួយទៀតការផ្សព្វផ្សាយ ស្ដីពី «នីតិវិធី និងវិធីសាស្ត្រនៃដំណើរការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច» នៅមានកម្រិត ដែលធ្វើឱ្យពួកគាត់មានការភាន់ច្រឡំ និងមិនឯកភាពចូលរួមក្នុងដំណើរការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ ជន ជាតិ ដើមភាគតិចនោះទេ ។

បន្ទាប់មក ក្រុមការងារក៏បានចុះពិនិត្យមើលទីតាំងដីព្រៃអារក្ស ឈ្មោះថា«ត្រពាំងព្យាំង» ដីព្រៃកប់ខ្មោច ឈ្មោះថា «ទួលផ្ដៀក» ដែលជនជាតិដើមភាគតិចកាវ៉ែត បានប្រើប្រាស់តាមបែបប្រពៃណីយូរលង់មកហើយ ៕

ដោយ សូផា សុគន្ធណារុង្គ

Exit mobile version