KH EMPIRE

ជនបំពានច្បាប់ ត្រូវតែទទួលទោស ! ជនល្មើសចូលកាប់គាស់ រុករាន ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ ត្រូវបញ្ជូនទៅពន្ធនាគារ

ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានសហការជាមួយកម្លាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W.A) បាននាំជនសង្ស័យឈ្មោះ យឿង សុភា ភេទប្រុស អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានចូលកាប់គាស់ រុករាន ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ ។

ជាក់ស្ដែងលោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បាននាំជនសង្ស័យចូលសាលាដំបូងខេត្តបាត់ដំបង ដើម្បីកាត់ទោស និងបានបញ្ជូនចូលពន្ធធនាគារ ខេត្តបាត់ដំបង រួចរាល់ ៕

Exit mobile version