ថ្វីត្បិតកម្លាំងរួម ចុះបង្ក្រាប ទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិបានច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមការងារនៅប្រទះឃើញបទល្មើសតូចៗ កើតឡើងក្នុងភូមិសាស្រ្តមួយចំនួន ជាក់ស្តែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង និងការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ចុះល្បាត ពិនិត្យស្ថានភាពភូមិសាស្ត្រ តំបន់ការពារទេសភាពបាកាន ក្នុងភូមិសាស្ត្រឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានជួបប្រទះ ប្រជាពលរដ្ឋនេសាទត្រីដាក់មង រកអុសងាប់ និងបានដកហូតសត្វមាន់ទឹក០១ក្បាល ដោះលែងទៅក្នុងបឹងធម្មជាតិវិញ។
នៅក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរ បានណែនាំប្រជាពលរដ្ឋដែលបានឆ្លងកាត់តំបន់៣ មិនត្រូវកាប់ ឬដុតព្រៃលិចទឹក កាប់រុករាន ទន្ទ្រានដីព្រៃ នេសាទដោយឧបករណ៍ខុសច្បាប់ និងបរបាញ់ ដាក់អន្ទាក់ បំពល់ សត្វស្លាបឡើយ ៕