KH EMPIRE

ជនល្មើសឈូសឆាយពេលយប់ ពេលថ្ងៃលាក់ខ្លួន នៅចំណុចភូមិឆែបកើត ឃុំឆែបមួយ

ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដំណាក់ហ្លួង និងស្នាក់ការស្រែវាល នៃការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ចំនួន០៤នាក់ បានចុះពិនិត្យទីតាំងកាប់រានដីព្រៃដែលទទួលបានពីផ្កាយរណបនៅចំណុចភ្នំថ្ម(ចំណុច៨) និយាមកា៥៥៦២១៦-១៥០៩៣១១ ជាទីតាំងកាយយករ៉ែរបស់ក្រុមហ៊ុនគ្លូប៊លគ្រីន ខេមបូឌា មានទំហំប្រមាណ១០ហិកតា និងនៅចំណុចភ្នំថ្មដដែល និយាមកា ៥៥៥៣២៧-១៥០៩២១៥ បានប្រទះឃើញដានសត្វពស់វែកចំនួន០១ក្បាល។

បន្តដល់ចំណុចភ្នំកកោះ និយាមកា ៥៥៥២៤៥-១៥១៣៥៧១ បានជួបទីតាំងកាប់ពង្រីកក្បាលចំការចាស់ទំហំ០.៤ហិកតា(បន្តតាមដាន)។ បន្តដល់ចំណុចអូរឆែប(ចំណុច៣) និយាមកា ៥៤៨៥៣១-១៥១៥៨០៩ ជាទីតាំងកាប់ពង្រីកក្បាលចំការមានទំហំប្រមាណ០.៥ហិកតា(បន្តតាមដាន) នៅចំណុចអូរឆែបដដែល និយាមកា ៥៤៦៥៨៥-១៥១៦៥១០ បានជួបត្រាក់ទ័រម៉ាកចនឌាចំនួន០២គ្រឿង ដែលជនសង្ស័យបើកលាក់ទុកក្នុងព្រៃនៅពេលថ្ងៃ និងធ្វើសកម្មភាពឈូសឆាយនៅពេលយប់។ ទីតាំងខាងលើស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រាក់ទ័រទាំង០២គ្រឿងយក មករក្សាទុកនៅស្នាក់ការស្រែវាល ៕

Exit mobile version