KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្នាក់ការតាកឹង រុករើជំរុំអារឈើមួយកន្លែង

កាលពីថ្ងៃទី០១ ដល់០៥ ខែមេសា ឆ្នាំ២០២៤ មន្ត្រីប្រចាំស្នាក់ការតាកឹង ចំនួន ០៥នាក់ បានចុះល្បាតដល់ចំណុចព្រៃស្វាយ ជាំតាឡា ភ្នំពល់ និយាមកាលេខ ៤៤៤៥៧៣-១៥៤១៦២២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរកឃើញរណាយន្ត ចំនួន ០១គ្រឿង បានរុះរើជំរុំអាឈើ ០១កន្លែង (អញ្ញាត្តជន) និងបានឃើញដានជើងសត្វទន្សោងចំនួន ០១ក្បាល ៕

Exit mobile version