KH EMPIRE

កម្លាំងចម្រុះខេត្តព្រះវិហារ នាំមេខ្លោង ២ នាក់ទៅតុលាការ ពីបទនាំពលរដ្ឋចូលកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់

នៅថ្ងៃទី ៦ ខែមេសា លោក ស្រេង ជាហេង ប្រធានមន្ទីរ បានដឹកនាំមន្រ្តីនៃការិយាល័យរ៉ាមសារ និងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ចូលរួមជាមួយ ឯកឧត្តមប្រធានអន្តរគមន៍ពិសេស និងជានាយកកុដទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញា ជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ភូមិសាស្ត្រខេត្តស្ទឹងត្រែង និងខេព្រះវិហារ លោកអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ .តំណាងមន្ទីរបរិស្ថានខេត្តព្រះវិហារ តំណាងរដ្ឋបាលខេត្តព្រះវិហារ លោក អភិបាល នៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ។

ជាលទ្ធផល៖ ក្រុមការងារបានចុះដល់ចំនុចអូរគគី និយាមការលេខ បានស្រង់ស្ថិតិប្រជាពលរដ្ឋដែលចូលកាន់កាប់នៅទីតាំងខាងលើបានចំនួន២៥០គ្រួសារ និងបាននាំខ្លួនជនសង្ស័យ ដែលជាមេខ្លោង ចំនួន០២នាក់ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងនោះកំអោយមានការអាញ់បោកជនខិលខូច និងលក់ដូរដីព្រៃខុសច្បាប់ កំអោយមានការចូលកាន់កាប់នៅទីនោះបន្តទៀត ៕

Exit mobile version