KH EMPIRE

មន្រ្តីឧទ្យានុរក្ស សហការជាមួយកម្លាំងរដ្ឋបាលឃុំតាឡាត ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួអបរិស្ថាន និងបិទស្លាកតាមផ្ទះពលរដ្ឋ

នៅថ្ងៃទី ៦ ខែមេសា មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារ និងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ចូលរួមជាមួយ ឯកឧត្តម ប្រធានអន្តរគមន៍ពិសេស ចំនួន០៣នាក់ ធ្វើការសហការជាមួយកម្លាំងរដ្ឋបាលឃុំតាឡាតធ្វើការចុះផ្សព្វផ្សាយនឹងចែកសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្តាត់នឹងដកហូតដីព្រៃដែលបានកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ នៅចំណុចអូរក្រឡាពស់ ភូមិសាស្រ្តឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួពីមេឃុំតាឡាត ស្មៀនឃុំតាឡាត នាយប៉ុស្ត៍តាឡាត មន្រ្តីប៉ុស្ត៍០១រូប ចុះដល់ចំណុចនិយាមការលេខ658888-1521176បានចែកសេចក្តីជូនដំណឹងបានចំនួន៥០ខ្នងផ្ទះ ស្មើរនឹង៥០ គ្រួសារ ស្មើរនឹង១៣១នាក់ ហើយបានបិទស្លាកតាមផ្ទះមនុស្សមិនបាននៅ៣០ខ្នមផ្ទះ នឹងបិទស្លាកតាមដើមឈើបាន៣១ស្លាក ៕

Exit mobile version