KH EMPIRE

បទល្មើសអារឈើនៅតែកើតមាន ក្នុងភូមិសាស្ត្រ ភូមិជ្រោយប្រោះ ឃុំជ្រោយប្រោះ

កម្លាំងមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា( ០៣១១៤២១-១២៥២៥៩៤ ) នៅតែប្រទះឃើញបទល្មើសអារឈើជារឿយៗ ។ ក្នុងនេះកម្លាំងបានដកហូតរណាយន្តតូចចំនួន ០១គ្រឿង ពណ៌ស្លាទុំ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាចាន់ នៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២៤ ។

ការលបលួចចូលអារឈើ តែងកើតមានឡើងនៅពេលយប់ ហើយនៅពេលថ្ងៃជនខិលខូចតែងគេចខ្លួន និងលាក់ឧបករណ៍កាប់ឈើនៅក្បែរទីតាំងកាប់បំផ្លាញ ប៉ុន្តែទោះយ៉ាងណា កម្លាំងនឹងបន្តស្រាវជ្រាវរកមុខសញ្ញា មិនឲ្យរួចខ្លួនឡើយ ៕

Exit mobile version