KH EMPIRE

ឃើញទិដ្ឋភាព សប្បាយមុនទៅហើយ ! រៀបចំជិតរួចរាល់ហើយបងប្អូន សង្ក្រាន្តអូររាំងឪ ទន្លេស្ងួត!

នៅសល់តែ ៦ ថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងមកដល់នៅថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ ២០២៤ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ត្រៀមខ្លួន ត្រៀមកាយចិត្ត ធ្វើកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ។

ងាកមកមើលការរៀបចំសង្ក្រាន្តអូររាំងឪ ទន្លេស្ងួតវិញ ថ្នាក់ដឹកនាំពីក្រសួងបរិស្ថាន និងកម្លាំងចម្រុះ កំពុងមមាញឹក ខ្នះខ្នែង ប្រឹងប្រែង បើកបេះដូងទាំងអស់គ្នា ធ្វើឲ្យសង្រ្កានស្រុកអូររាំងឪ ទន្លេស្ងួតឆ្នាំនេះ មានភាពស្រស់បំព្រង បង្កការសប្បាយរីករាយ ជូនពលរដ្ឋជិតឆ្ងាយមកកម្សាន្តនៅទីនេះ ។

បច្ចុប្បន្ន រដ្ឋបាលស្រុកកំពុងចាត់វិធានការរៀបចំណ្តាប់ធ្នាប់ ជាមួយនឹងការរៀបចំឲ្យអ្នកលក់ដូរ រក្សាភាពស្អាត អនាម័យ និងរបៀបរៀបរយ គឹតម្រូវឲ្យមានតែស្តង់ដែលបានកំណត់តែប៉ុណ្ណោះ និងអ្នកលក់ដូរជុំវិញទីលានទន្លេស្ងួតសុំឲ្យគាត់ចូលលក់តាមស្តង់ដែលបានរៀបចំ ។ អាស្រ័យដូចនេះ សូមបងប្អូនអាជីវករ ប្រជាពលរដ្ឋដែលមកកម្សាន្តសង្ក្រាន្តអូររាំង ទន្លេស្ងួត ចូលរួមទាំងអស់គ្នា ។ ភាពស្អាត អនាម័យ សណ្តាប់ធ្នាប់ កើតឡើងពីយើងទាំងអស់គ្នា !

Exit mobile version