KH EMPIRE

ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ឃាត់រថយន្តកែច្នៃមួយគ្រឿងចូលដឹកអនុផលធនធានធម្មជាតិ

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាតភូមិសាស្រ្ត អូរខោខ្លី និយាមកា 0287034-1390157 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានឃាត់រថយន្តកែច្នៃចំនួន ០១គ្រឿង ចូលដឹកជញ្ជូនផល អនុផល ធនធានធម្មជាតិដោយគ្មានការអនុញ្ញាត រួមមាន:

-រថយន្តកែច្នៃចំនួន ០១គ្រឿង
-បង្គោលរបងចំនួន ៤០ដើម
-បង្គោលប្រឡាវមូលមានមុខកាត់ ៤០ជុំប្រវែង ៥ម៉ែត្រចំនួន ៥ដើមស្មើរនឹង ៣,១៤១ម៉ែត្រគូប(វត្ថុតាងត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ៕

Exit mobile version