KH EMPIRE

ស្នាក់ការរងអូរសោម នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ កម្ទេចដើមដំឡូងមី ៤ពំនូក ក្នុងភូមិសាស្ត្រឃុំដងកាំបិត ស្រុកសណ្តាន់

ស្នាក់ការរងអូរសោម សហការជាមួយស្នាក់ការរងអូរងាវ ចុះល្បាតដល់តំបន់អូរទ្រោកចំណុចUTM(539666-1471581)(539753-1471889) ដោយបានកម្ទេចដើមដំឡូងមីចំនួន៤ ពំនូក ស្ថិតក្នុងភូមិសាស្ត្រឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី ៨ មេសា ។

ចំណែកស្នាក់ការអូរផ្អាវចុះល្បាតដល់តំបន់ស្ទឹងដំរីចំណុចUTM568477-1444162 អូររវៀង568921-1443093 បានប្រទះឃើញដានជើងសត្វឈ្លូសចំនួន២ក្បាល បន្តល្បាតដល់តំបន់ទួលស្រឡៅចំណុចUTM571575-1441722 បានរុករកឃើញម៉ាស៊ីនរណាយន្តចំនួន១គ្រឿង។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការអូរផ្អាវ ៕

Exit mobile version